ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗ នេះបានបន្លំខ្លួនដោយមិនមានការរៀបចំជាផ្លូវការទុកមុន ចុះទៅជួបអាជីករ និងម្ចាស់ហាងមួយចំនួន នៅតំបន់ផាប់ស្ទ្រីតខេត្តសៀមរាប ដើម្បីឈ្វេងយល់ និងទទួលបានព័ត៌មានពិតជុំវិញការធ្វើអាជីវកម្ម និងសិក្សាពីតម្រូវការរបស់ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តសៀមរាប។ រីនៅក្នុងសប្តាហ៍នេះ សម្តេចធិបតី បានចុះទៅពិនិត្យការជួសជុលផ្លូវស្ថិតនៅភូមិសាស្ត្រខេត្តក្រចេះនិងខេត្តមណ្ឌលគីរីស្ងាត់ៗ ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម។
គេសង្កេតឃើញថា សម្តេចធិបតី បានជួបសំណេះសំណាលយ៉ាងសាមញ្ញជាមួយប្រជាពលរដ្ឋនៅផ្សារកាបី ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ។ ហើយបានបន្តចុះជួបដោយផ្ទាល់សាកសួរសុខទុក្ខកងកម្លាំងដែលកំពុងប្រចាំការនៅតាមគោលដៅការពារព្រំដែនគោកទាំងនៅខេត្តក្រចេះ នៅច្រកទ្វារជ័យឃ្លាំង និងបន្តមកដល់ខេត្តមណ្ឌលគិរីនៅច្រកទ្វារឡាប៉ាខេ។
ជុំវិញការចុះមូលដ្ឋាននេះ ព្រះចៅអធិការវត្តសុវណ្ណគិរីគង់សំរិទ្ធិ ហៅភ្នំទូល ខេត្តត្បូងឃ្មុំ បានមានព្រះថេរដីកាថា ការចុះមូលដ្ឋាលរបស់អ្នកដឹកនាំកំពូលរូបនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះជាតិមាតុភូមិ។ ហើយពលរដ្ឋត្រូវការមេដឹកនាំដែលចុះផ្ទាល់ និងធ្វើការផ្ទាល់បែបនេះ។ ការចុះមូលដ្ឋានផ្ទាល់នេះនឹងចូលរួមចំណែកបន្ថែមគុណភាពការងារបែបការបែបការិយាល័យនិយម។ ព្រះអង្គបន្តថា ក្រៅពីការប្រមូលទិន្ន័យស្ថិតលើក្រដាស មេដឹកនាំអាចដឹងពីទិដ្ឋភាពនិងតថភាពជាក់ស្តែកហើយយល់ដឹងកាន់តែស៊ីជម្រៅពីរបៀបធ្វើរបស់មន្ត្រីមូលដ្ឋានតាមរយៈការចុះសិក្សាដោយផ្ទាល់ មិនឱ្យដឹងមុន។
“…………………..សំលេងព្រះសង្ឃ……………..សំលេងទី១”
ជាការពិតណាស់ មុនចុះទៅដល់គោលដៅពិនិត្យការជួសជុលផ្លូវនៅតាមព្រំដែន សម្តេចធិបតី បានចូលញ៉ាំអាហារពេលព្រឹកនៅផ្សារកាបី(K3) ស្ថិតក្នុងឃុំក្រញ៉ូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ហើយបានថតរូបអនុស្សាវរីយ៍ជាច្រើនជាមួយពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានមានប្រសាសន៍ថា នឹងចុះទៅតាមគោលដៅផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ក្នុងកម្មវិធីមិនផ្លូវការ និងមិនឱ្យអាជ្ញាធរដឹងជាមុននោះទេ ដើម្បីស្វែងយល់ពីជីវភាពរស់នៅប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានដាក់ចេញ។
តើសកម្មភាពរបស់សម្តេចធិបតី ដែលបានធ្វើនេះ ជាការសម្តែងឬការយកចិត្តទុកដាក់ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ និងគិតគូរពីការអភិវឌ្ឍប្រទេសជាតិ? ជុំវិញបញ្ហានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បានយល់ឃើញថា ការចុះផ្ទាល់នេះ គឺជាអ្វីដែលពលរដ្ឋចង់បាន ហើយរឿងល្អប្រសើរក្នុងនាមមេដឹកនាំប្រទេស។
“…………សំលេងទី២……………”
ស្រដៀងគ្នានេះដែរលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច បានលើកឡើងថា បានបញ្ចេញយោបល់ថា គ្រប់មេដឹកនាំសកម្ម និងពូកែលើលោកនេះ សុទ្ធតែត្រូវចុះមូលដ្ឋានផ្ទាល់ដើម្បីសង្កេតវាយតម្លៃពីបញ្ហានានា។ ព្រោះថា បញ្ហាអសកម្មខ្លះមន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនថ្នាក់លើនោះទេ។ ដូច្នោះជាប្រមុខដឹកនាំប្រទេសការចុះផ្ទាល់នៅមូលដ្ឋានជាអ្វីដែលពលរដ្ឋចង់បាននិងសាទរ។ “….សំលេងទី៣……..”
ក្នុងស្រីហិតោបទេសភាគ៤ស្តីពីសន្តិភាពទំព័រ៥២ បោះពុម្ពឆ្នាំ១៩៩៤ របស់ភិក្ខុ ប៉ាង ខាត់ បានសរសេរថា “សតិគឺការចាំបាន១ ការប៉ិនត្រិះរិះសមហេតុផលក្នុងប្រយោជន៍ដ៏សំខាន់មួយ ការដឹងប្រាកដ១ ការម៉ឺងម៉ាត់១ ការចេះរក្សាការប្រឹក្សាសម្ងាត់១ ទាំង៥ប្រការនេះជាគុណសម្បត្តិនៃមន្ត្រី”។ ទន្ទឹមនឹងនេះតម្រាបុរាណខ្មែរតាមរយៈគតិលោកភាគ៤ របស់លោកឧកញ៉ាសុត្តន្តប្រីជាឥន្ទ ទំព័រ៣០ បានលើកនិទានពីសត្វរ៉ៃនិងស្រមោច។ ដោយនិយាយថាស្រមោចជាសត្វឧស្សាហ៍ខិតខំរកស្បៀងទុកពេមានគ្រោះមកដល់មានអាហារគ្រប់គ្រាន់។ តាមអត្ថន័យនេះ អ្នកនិពន្ធប្រហែលចង់ពន្យល់ថា “អ្នកដឹកនាំ និងពលរដ្ឋអាចយកគំរូសត្វស្រមោចដោយខិតខំប្រឹងប្រែងគ្រប់ពេលវេលាដើម្បីអាចរស់បានសុខនិងមានស្បៀងគ្រប់គ្រាន់”។
ជុំវិញ្ហានេះដែរលោក កែវ មាលា អ្នកតាមពីបញ្ហាសង្គម និងនយោបាយ បានចាត់ទុកថា សកម្មភាពរបស់សម្តេចធិបតីចុះទៅមិនផ្លូវការនេះ ជាទំនាក់ទំនងនយោបាយដើម្បីពញ្ជាក់ស្មារតី អាជ្ញាធរមូលដ្ឋានគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
“…………………សំលេងទី៤…………………………”
ការពិតណាស់ ប្រជាកសិករ មន្ត្រីអាជ្ញាធរពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិ និងប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល គឺជាក្រុមមនុស្សដែលប្រៀបបាននឹងរាងកាយរបស់មនុស្សម្នាក់។ ពលរដ្ឋប្រៀបដូចជាសរសៃឈាម មន្ត្រីមូលដ្ឋានជាកែវភ្នែកមើលប្រាប់ណែនាំ និងដោះស្រាយហើយមេដឹកនាំរដ្ឋប្រៀបបាននឹងក្បាលម៉ាស៊ីនសំខាន់ដែលត្រូវគិតគូរគ្រប់មធ្យោបាយធ្វើយ៉ាងដើម្បីឱ្យប្រទេសជាតិរីកច្រើនទៅមុខបាន ប្រកបដោយចីរភាព និងសន្តិភាព។ ហើយមនុស្សបីក្រុមនេះមិនអាចបន្ទោសគ្នា ប្រមាថគ្នាបានឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺត្រូវធ្វើការរួមគ្នាធ្លុងមួយ ដោយត្រូវប្រកាន់ភ្ជាប់នូវពាក្យបុរាណជាសតិរម្លឹកមួយឃ្លាបានពោលថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។ ពាក្យបុរាណនេះ ប្រហែលតម្រូវឱ្យរដ្ឋាភិបាលអាណត្តិទី៧ ត្រវប្រឹងប្រែងធ្វើការប្រកបដោយឆន្ទៈខ្ពស់ មានយុទ្ធសាស្ត្រល្អ ដើម្បីក្លាយជាទឹកអន្សាល្អ ដើម្បីផ្សារឱ្យជាប់ ចារទុកជាប្រវត្តិសាស្ត្រ ក្នុងនាមមេដឹកនាំវ័យក្មេងជាងគេនៅអាស៊ីអាគ្នេយ៍៕