សារព័ត៌មានពុទ្ធសាសនា

ការឧទ្ទិសចំពោះគុណព្រះពុទ្ធ ត្រូវដុតធូបប៉ុន្មានសរសៃ?

ជំនឿប្រពៃណីព័ត៌មានថ្មីៗពុទ្ធសាសនាពុទ្ធសាសនាសង្គមសិក្សាពុទ្ធចក្រ

តាមទំនៀមនៃជនជាតិខ្មែរយើង ការដុតធូបឧទ្ទិសផ្សេងៗមិនមែនចេះតែដុតទេ គឺមានរបៀបប៉ុន្មានសរសៃៗទៅតាមការឧទ្ទិសនីមួយៗក្នុងនោះការដុតឧទ្ទិសចំពោះគុណព្រះពុទ្ធច្រើនសរសៃជាងគេ។ ដូច្នេះសូមយល់ដឹង ដើម្បីដុតធូបឱ្យបានត្រឹមត្រូវ។


ចំពោះការអុជធូប១សរសៃ តំណាងឱ្យការកើតមកមានជីវិតតែមួយ ទៅវិញតែមួយ។
ការអុជធូប៣សរសៃដើម្បីរម្លឹកនឹកគុណចំពោះព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ។
ការអុជធូប៤សរសៃតំណាងឱ្យធាតុទាំង៤ទឹកដីភ្លើងខ្យល់។
ការអុជធូប៥សរសៃ បូជាទៅដល់ព្រះទាំង៥អង្គគឺព្រះកុក្កុសន្ធោមាន់ ព្រះកោនាគមនោនាគព្រះកស្សបោអណ្ដើកព្រះសមណគោត្តមគោនិងព្រះសិអារ្យមេត្រីខ្លា។

ការអុជធូប៧សរសៃបូជាចំពោះញាតិទាំងប្រាំពីរសន្តានមាន ថ្នាក់លើខ្លួនបីជាន់មានឪពុកម្ដាយជីដូនជីតាយាយទួតតាទួតនិងថ្នាក់ក្រោមខ្លួនយើងបីជាន់គឺកូនចៅចៅទួតនិងបូករួមទាំងខ្លួនយើងផងគឺប្រាំពីរសន្តាន។
ការអុជធូប៨សរសៃតំណាងឱ្យអដ្ឋង្គិមគ្គជាផ្លូវមួយធ្វើឱ្យដឹងនិងយល់ច្បាស់ពីធម៌ពិតពីសច្ចភាពនៃមនុស្សលោកជាផ្លូវនៃការរំលត់ទុក្ខហើយអាចទៅកាន់និព្វាន។
ការអុជធូប៩សរសៃបូជាចំពោះទេវតាថែរក្សាទិសទាំងប្រាំបួនទិសបូព៌ទិសអាគ្នេយ៍ទិសទក្សិណទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យទិសឧត្ដរ ទិសឦសាន និងទិសខាងលើ។

ការអុជធូប ១១សរសៃតំណាងឱ្យមេត្តាធម៌ទាំង១១។
ការអុជធូប ១២សរសៃ បូជាចំពោះគុណម្ដាយ១២ឬគុណធាតុ។
ការអុជធូប ១៩សរសៃ សម្រាប់ពិធីហៅព្រលឹងមនុស្សមានព្រលឹង១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច។
ការអុជធូប ២១សរសៃបូជាចំពោះគុណឪពុក។
ការអុជធូប ៣៣សរសៃ បូជាចំពោះគុណឪពុកម្ដាយ។

ការអុជធូបចំនូន ៣៨សរសៃរម្លឹកនឹកគុណព្រះសម្មាសម្ពុទ្ធបានត្រាស់សម្តែងឱ្យពពួកមនុស្សទេវតា ឥន្ទ្រព្រហ្មទាំងអស់បានយល់ដឹងពីមង្គល៣៨ប្រការ៕
ដោយ ចន្ទ្រ អក្ខរា

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. យល់ព្រម អានបន្ថែម