សារព័ត៌មានពុទ្ធសាសនា

តើដឹងទេ ព្រះតេជគុណប៉ាង ខាត់ គឺជាសង្ឃមួយអង្គសកម្មនឹងរឿងនយោបាយស្រុកទេស ?

Image default
ព័ត៌មានថ្មីៗពុទ្ធសាសនាឥស្សរសង្ឃ

ព្រះតេជគុណប៉ាង ខាត់ គឺជាព្រះសង្ឃមានកិត្តិនាមល្បីរន្ទឺមួយព្រះអង្គ ដោយព្រះអង្គបានបញ្ចេញសកម្មភាពនានាក្នុងវិស័យព្រះពុទ្ធសាសនាជាតិ ។ ព្រះអង្គបានរៀបរៀង ចងក្រងសៀវភៅទាក់ទិនសាសនា និងវប្បធម៌ ។ មិនតែប៉ុណ្ណោះតើលោកអ្នកដឹងទេ ព្រះអង្គក៏ជាព្រះសង្ឃមួយអង្គសកម្មក្នុងរឿងនយោបាយដែរ ។


បើតាមឯកសារបានបង្ហាញថា ដោយលោកមានចរិតជាសង្ឃជឿនលឿននិយម, ឯករាជ្យនិយម ចង់ឱ្យប្រជាពលរដ្ឋខ្មែរបានសុខសេរីភាព ព្រះតេជគុណប៉ាង ខាត់ និងព្រះសង្ឃមួយចំនួនទៀត មានព្រះគ្រូអាចារ្យហែម ចៀវ ព្រះគ្រូអាចារ្យខៀវ ជុំ ព្រះគ្រូអាចារ្យសូរ ហាយ ព្រះគ្រូអាចារ្យអ៊ុក ជា ជាដើម រួមជាមួយអ្នកនយោបាយជំនាន់នោះគឺមានលោកស៊ឹង ង៉ុកថាញ់ លោកប៉ាច ឈឺន លោកនួន ឌួង លោកជុំ មួង លោកប៊ុណ្ណ ចន្ទម៉ុល ជាដើម នៅឆ្នាំ១៩៤២ បានធ្វើសកម្មភាពប្រឆាំងនឹងអាណានិគមបារាំងដែលគេឱ្យឈ្មោះថា «បដិវត្តន៍ឆត្រ» ។
ដោយសារបែបនោះហើយភិក្ខុប៉ាង ខាត់ ត្រូវបារាំងបង្ខំឱ្យសឹក ហើយបញ្ជូនទៅដាក់គុកនៅកោះត្រឡាចជាមួយព្រះគ្រូអាចារ្យហែម ចៀវ លោកប៊ុណ្ណ ចន្ទម៉ុល និងសហសេវិក ឯទៀតៗ ។ នៅឆ្នាំ១៩៤៤ ព្រះអង្គបានរួចពីពន្ធនាគារកោះត្រឡាចមកកាន់មាតុប្រទេសវិញ ។
នៅ «សម័យសាធារណរដ្ឋខ្មែរ» អំឡុងពី១៩៧០-១៩៧៥ ព្រះភិក្ខុប៉ាង ខាត់ មានតួនាទីយ៉ាងសកម្មក្នុងនយោបាយជាតិនៅសម័យនោះ គឺលោកចូលប្រជុំជាមួយគណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនគ្រា ហើយលោកបានចេញឃោសនា ការពារនយោបាយ រដ្ឋអំណាចរបបសាធារណរដ្ឋខ្មែរ ។
នៅសម័យនោះភិក្ខុប៉ាង ខាត់ តែងតែទៅទស្សនារំលែកទុក្ខគ្រួសារយុទ្ធជនដែលបានបូជាជីវិតក្នុងសមរភូមិ ឧទាហរណ៍ដូចជាសម្តែងធម្មទេសនាក្នុងពិធីបុណ្យទក្ខិណានុប្បទានរបស់ព្រិន្ទបាលទោអូប៊ិន ឆេងអូន នៅវត្តបូព៌សម័យសាធារណរដ្ឋខ្មែរស្តីពីវេទនាសង្ខារវិញ្ញាណ និងខន្ធ ។
ព្រះកេរ្តិ៍ឈ្មោះរបស់ព្រះអង្គប៉ាង ខាត់ នៅខ្ពស់ត្រដែតមកដល់ពេលបច្ចុប្បន្ន ៕ ចន្ទ្រ អក្ខរា

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

ភ្នំសក្ដិសិទ្ធិ ក្នុងការបួងសួងសុំទឹកភ្លៀង ក្លាយជារមណីយដ្ឋានសាសនា-ធម្មជាតិដ៏ល្បីមួយ

BCNews02

អ្នកដឹងទេបុណ្យដ៏ប្រសើរ រមែងញ៉ាំងឱ្យប្រសើរច្រើនយ៉ាង?

BCNews02

មកដឹងពីការលះបង់ដ៏ធំធេងបំផុតរបស់អ្នកប្រាជ្ញខ្មែរ ប្រែព្រះត្រៃបិដកមកជាខេមរភាសា ល្បីរន្ទឺទៅកាន់ប្រទេសនានា

admin