ខេត្តបាត់ដំបង៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាននិមន្ដជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងកម្មវិធីប្រគេន-ជូនវិញ្ញាបនបត្រ មេដាយ និង បណ្ណសរសើរដល់សមណសិស្ស-សិស្ស ដែលបានបញ្ចប់ការសិក្សា និង ជ័យលាភី កាលពីថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។
ពិធីបញ្ចប់វគ្គសិក្សាជំនាញ និង ភាសា (SLEP) នេះ ក៏មានការនិមន្ដចូលរួម ពីព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និង ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះនាយកអង្គការពុទ្ធសាសនាដើម្បីការអប់រំ នៃកម្ពុជា (ព.អ.ក) ផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមពីព្រះថេរានុត្ថេរៈ សមណសិស្ស និង សិស្សជាច្រើនអង្គ និង នាក់ផងដែរ
បេក្ខជនដែលទទួលបាន រួមមាន៖
បណ្ណសរសើរសម្រាប់បុគ្គលិកវគ្គសិក្សាជំនាញ និង ភាសា
បណ្ណសរសើរ សម្រាប់លោកគ្រូ-អ្នកគ្រូ
វិញ្ញាបនបត្របញ្ចប់ការសិក្សាកម្រិត ៦B ៩B និង មេដាយ
វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលគរុកោសល្យ
វិញ្ញាបនបត្រកុំព្យូទ័រថ្នាក់មូលដ្ឋានសម្រាប់ការងាររដ្ឋបាល
បណ្ណសរសើរជ័យលាភីសមណសិស្ស សិស្សឆ្នើមប្រចាំវគ្គទី២៧
បណ្ណសរសើរជ័យលាភីកម្មវិធីប្រកួតប្រកបវាក្យសព្ទ និង មេដាយ
បណ្ណសរសើរជ័យលាភីកម្មវិធីប្រកួតនិយាយជាសាធារណៈ និង មេដាយ៕