សារព័ត៌មានពុទ្ធសាសនា

រលក​​រិះគន់ខ្លាំង វាយប្រហារលើព្រះចៅអធិការវត្ដអូរត្រេះ

Image default
ព័ត៌មានថ្មីៗពុទ្ធសាសនាសង្គម

ក្រោយពេលព្រះចៅអធិការវត្ដអូរត្រេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានលើកសម្ភាររបស់ប្រជាពលរដ្ឋ ដែលបានដាក់លក់ដូរ នៅមុខខ្លោងទ្វារវត្ដ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នោះ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពបែបនេះ។ រីឯអ្នកខ្លះបានលើកឡើង ថា ធ្វើជាព្រះសង្ឃអី ក៏គ្មានក្ដីមេត្ដាបន្ដិចសោះអ៊ីចឹង។

ព្រះគ្រូ ឡៅ សុខចា ព្រះចៅអធិការវត្ដអង្គចេក (ភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត) មានថេរដីកា ប្រាប់ដល់សារព័ត៌មាន Buddhist Cambodia News កាលពីព្រឹក ថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ថា៖«ព្រះសង្ឃ ជាទូទៅតែងតែមានក្ដីសន្ដោស ចំពោះប្រជាបរិស័ទរបស់ខ្លួន ព្រោះព្រះសង្ឃ តែងតែឆាន់ចង្ហាន់របស់ពុទ្ធបរិស័ទ។ ដោយឡែក បញ្ហាលក់ដូរ នៅក្នុងទីវត្ដអារាម តែងតែមាន តែមេវត្ដ ឬ ព្រះចៅអធិការវត្ដ អាចរៀបចំទីអារាមឲ្យមានសណ្ដាប់ធ្នាប់ល្អ ដោយប្រាប់ដល់ញាតិញោមទាំងអស់ តាមសម្រួលទៅ ពួកគាត់នឹងធ្វើតាមហើយ»។

ព្រះចៅអធិការវត្ដអង្គចេក អង្គនេះ មានថេរដីកាបន្ដ ថា៖«អ្វីៗគ្រប់យ៉ាង គ្មានរឿងណាមួយមិនអាចដោះស្រាយបាននោះឡើយ ប៉ុន្ដែដំណោះស្រាយទាំងអស់ ត្រូវធ្វើឡើងដោយសន្ដិវិធី។ ផ្ទុយទៅវិញ កាលណាព្រះសង្ឃ លើករបស់របរញាតិញោមដែលបានដាក់លក់ នៅក្នុងវត្ដ យកទៅបោះចោលបែបនេះ ជាសកម្មភាពមិនល្អ ហើយនាំឲ្យប៉ះពាល់ដល់តម្លៃរបស់ព្រះសង្ឃផងដែរ។ ព្រះសង្ឃ ជាគំរូដល់ទង្វើទាំងឡាយ ប្រកបដោយគុណធម៌។

បើទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន Buddhist Cambodia News កាលពីព្រឹក ថ្ងៃចន្ទ ខែកញ្ញា មិនអាចសុំការបំភ្លឺពីព្រះចៅអធិការវត្ដអូរត្រេះ ជុំវិញសកម្មភាពរបស់ព្រះអង្គ បានលើកសម្ភាររបស់អ្នកលក់បោះចោលនោះឡើយ៕ អត្ថបទ ដោយលោក ណុប ស៊ីនួន

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

សារៈសំខាន់នៃវត្តអារាមក្នុងសង្គមខ្មែរ

admin

លទ្ធិពុទ្ធរាជបានរុញច្រានលទ្ធិទេវរាជ ជាការផ្លាស់ប្ដូរដ៏ធំក្នុងសង្គមខ្មែរ

BCNews02

តើអ្នកបួសបែបណាទើបនាំឲ្យសាសនាគង់វង្ស និង រីកចម្រើន?

admin