សារព័ត៌មានពុទ្ធសាសនា

វិធីកម្ចាត់បាប កម្ចាត់មនុស្សអាក្រក់ មនុស្សកំណាញ់

Image default
ជំនឿប្រពៃណីពុទ្ធសាសនាសង្គម

ក្នុងជីវិតរស់នៅ បុគ្គលនីមួយៗតែងតែជួបរឿងអកុសលច្រើនយ៉ាង ទាំងការប្រព្រឹត្តដោយខ្លួនឯង ទាំងអ្នកដទៃសាងមកលើខ្លួន ។ អកុសលទាំងនោះមានទាំងសាងបាបកម្មនានា ទាំងចិត្តខ្វះមេត្តា ករុណា ចិត្តកំណាញ់ ជាដើម ។ មានវិធីកម្ចាត់បាប កម្ចាត់មនុស្សអាក្រក់ មមុស្សចិត្តកំណាញ់… ។ ព្រះអង្គជួន កក្កដា ព្រះវិន័យធរគុណខេត្តតាកែវ មានថិរដីកាថា បាប និងបុណ្យនៅជាមួយគ្នា ។ បើយើងសាងបាបច្រើន ជួបរឿងអាក្រក់ច្រើន ដូចជាបានកូន កូនអត់ប្រយោជន៍ ,បានប្ដី ប្ដីមិនជាបើ ប្រមឹក ,បានប្រពន្ធ ប្រពន្ធនោះយ៉ាប់ ។ សេពគប់នឹងនរណា គេនាំរឿង … ទាំងនេះព្រោះមានបាបច្រើន ។ផ្ទុយទៅវិញបើសាងបុណ្យច្រើន បានកូន កូននោះល្អ ,បានប្ដី ប្ដីនោះល្អ ,បានប្រពន្ធ ប្រពន្ធល្អ ,សេពគប់អ្នកណា អ្នកនោះនាំតែរីកចម្រើនដល់ខ្លួន ។ ក្នុងន័យដូចខាងលើព្រះអង្គជួន កក្កដា មានថិរដីកាថា«បាបនេះមិនគួរនៅក្បែរទេ គួរតែខ្លាច ព្រោះបាបនេះមិនស្រួលសម្រាប់យើងឡើយ ។ ដល់តែយើងខ្លាចបាប យើងរត់រកបុណ្យ ។ បាបនេះតែកាលណាយើងមិនហ៊ានធ្វើ ឱកាសបុណ្យរត់ចូលយើងហើយ ព្រោះយើងមិនធ្វើបាបផង ។កាយមិនធ្វើបាប មាត់មិនធ្វើបាប ចិត្តមិនធ្វើបាប រឿងអីមានអំពើបាបណាចូលមក ។ ដូច្នេះមានតែបុណ្យសុទ្ធ យើងអាចរក្សាតំណែងមនុស្សបានហើយ» ។

ក្នុងភាពជាមនុស្ស តេជគុណជួន កក្កដា ផ្ដល់ជាគតិថា គួរចេះអាណិត ចេះករុណា ។ មនុស្សដូចគ្នាកុំចងពៀរគ្នា ចេះអាណិតគ្នា ចេះអាសូរគ្នា ។ កុំមនុស្សដូចគ្នានាំគ្នាស្អប់គ្នា ។ ស្អប់ហើយដៀលពូជទៀត ។ ជួលកាល១៧ជាតិមុន ជាម្ដាយយើង ជាឪពុកយើង ដូច្នេះដៀលទៅចំម៉ែ ឪយើង កាលពីរាប់ជាតិមុន ។ ដូច្នេះសង្សារវដ្ដមិនត្រូវស្អប់នរណាទេ ព្រោះជាញាតិរបស់យើងទាំងអស់គ្នា វិលចុះ វិលឡើង ។ ដូច្នេះស្អប់គ្នាធ្វើអី ។
ចុះបើគេកំណាញ់ដាក់យើង ,បើយើងមិនស្អប់គេ តែគេស្អប់យើង តេជគុណជួន សក្ដា មានវិធីឱ្យដោះស្រាយបាន ដោយព្រះអង្គថា«បើគេស្អប់យើង យើងគួរធ្វើតែមិនដឹង ។ បើគេកំណាញ់ដាក់យើង ស្រួលទេ ព្រះបង្រៀនថា«កម្ចាត់អ្នកកំណាញ់ដោយការឱ្យទាន» ។ កំណាញ់ទៅ យើងចិត្តល្អឱ្យនេះឱ្យនោះរហូត ស្អែកសម្លមួយចាន ខានស្អែកសម្លមួយចាន ខានស្អែកមួយ មួយចានទៀត មានអីយកឱ្យទៀត ។ ឱ្យបីដងគង់តែរអៀសខ្លួនម្ដង ។ នេះជាវិធីសាស្ត្រព្រះ ។

កម្ចាត់មនុស្សអាក្រក់ដោយសាងល្អដាក់គេ ។    បើគេឈ្លោះយើង គេខឹងយើង គេជេរយើង ធ្វើធម្មតាទៅ អាសូរ អាណិតទៅ អាសូរដោយថាបុណ្យមិនធ្វើ បែរជាធ្វើបាប» ។
លើសពីនេះតេជគុណជួន សក្កដា ទូន្មានឱ្យពុទ្ថបរិស័ទត្រូវមានខន្តី ការអត់ធន ។ បើខ្វះការអត់ធ្មត់ អំណាចនៃចិត្តទោសៈខ្លាំងណាស់  ទប់មិនបានអន្តរាយអស់ តែបើទប់បានជោគជ័យ ៕ ចន្ទ្រ អក្ខរា

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

ប្រទេសកាន់ព្រះពុទ្ធសាសនា មិនមានការដាក់តាំងបង្ហាញផលិតផលគ្រឿងស្រវឹង ជារឿងល្អបំផុត

admin

ថ្នាក់ដឹកនាំសាសនា អំពាវនាវខ្លឹមសារសំខាន់មួយ ខណៈប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

BCNews02

ពលរដ្ឋមួយចំនួនថាជារឿងល្អមួយដែលព្រះអង្គចន្ទ មុនី ទៅតំបន់ព្រំដែនភូមិភាគឦសាន

BCNews02