សារព័ត៌មានពុទ្ធសាសនា

ព្រះអង្គ ជួន កក្កដា ប្រាប់ពីសម្ដីមាសរបស់ដូនតាខ្មែរទុកឱ្យកូនចៅ

Image default
ភាពអ្នកដឹកនាំ

បុព្វបុរស និងដូនតាខ្មែរមិនត្រឹមតែបានកសាងស្នាដៃមហិមាដឹកនាំប្រទេសដ៏ខ្លាំងអស្ចារ្យ ហើយបានបន្សល់ទុកប្រាង្គប្រាសាទស្ទើរពាសពេញនគរ ក៏ថែមមានទ្រឹស្ដីមាសសម្រាប់កូនចៅខ្មែររក្សាភាពខ្លាំងក្លាដូចពួកគាត់បន្ដទៀត។

ព្រះអង្គ ជួន កក្កដា ព្រះវិន័យធម៌ខេត្តតាកែវ និងជានាយកពុទ្ធិកបឋមសិក្សាវត្ដប្រាសាទនាងខ្មៅ បានលើកយកទ្រឹស្ដីរបស់ដូនតាខ្មែរ សម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានដឹងថា៖ «ជាឈាមជ័រដូចគ្នាត្រូវចេះជួយ ចេះសាមគ្គី ចេះស្រលាញ់ ចេះមើលថែគ្នា ព្រោះយើងជាខ្មែរឈាមជ័រតែមួយ។ ដូនតាខ្មែរយើងមិនដែលបន្សល់ទុកនូវក្បួនច្បាប់ឱ្យយើងចេះច្រណែនគ្នា ចេះឈ្នានីសគ្នានោះទេ។ ប៉ុន្ដែដូនតាខ្មែរ មានតែប្រាប់ពីការបង្រួបបង្រួម យោគយល់ ឱ្យចេះជួយគ្នា មានទំនាក់ទំនងល្អជាមួយគ្នា ទើបខ្មែរយើងខ្លាំងឡើងវិញ។

ប្រវត្ដិសាស្រ្ដខ្មែរបានបង្ហាញថា ជនជាតិខ្មែរជាពូជអម្បូរមួយដ៏ខ្លាំងក្លានៅភូមិភាគអាស៊ីអាគ្នេយ៍ ទើបមានសមត្ថភាពដ៏មហស្ចារ្យ ដោយបានសាងសង់ប្រាង្គប្រាសាទនានារាប់មិនអស់ មាននៅស្ទើរពាសពេញផ្ទៃប្រទេស។ ដូនតាខ្មែរបានកសាងប្រទេសជាតិដ៏រុងរឿង ហើយបានបន្សល់ទុកស្នាដៃដ៏ល្បីល្បាញមានអាយុកាលរាប់រយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះផ្សាយទៅកាន់ពិភពលោក៕

អត្ថបទដោយលោក ណុប ស៊ីនួន

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

សម្តេចធិបតី និង ឧកញ៉ា ម៉ុង ឬទ្ធី ពិភាក្សាផលិតជីសេរីរាងលក់ជូនកសិករតម្លៃទាប

admin

សម្ដេចយ៉ន សេងយៀត ផ្ដល់គតិអប់រំយុវជន «ក្នុងជីវិតត្រូវមាន២សំខាន់»

BCNews02

ព្រះសង្ឃខ្មែរត្រូវតែពង្រឹងសមត្ថភាព ដើម្បីប្រកួតប្រជែងជាមួយព្រះសង្ឃក្នុងតំបន់និងឆាកអន្តរជាតិ

admin

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. យល់ព្រម អានបន្ថែម