សារព័ត៌មានពុទ្ធសាសនា

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចាប់ផ្តើមបើកវគ្គសិក្សាថ្មី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

យុវជនការសិក្សា

ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានប្រគេន-ជូនដំណឹងដល់សមណនិស្សិត និស្សិត បុគ្គលិក មន្ត្រីរាជការ និងសាធារណជនទាំងអស់ឱ្យដឹងថា នឹងចាប់ផ្ដើមបើកវគ្គសិក្សាថ្មីថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៤-២០២៥ លើឯកទេសចំនួន ៧ ។

ឯកទេសចំនួន ៧ គឺ៖ ១-ទស្សនវិជ្ជា ២-អក្សរសាស្ត្រខ្មែរ ៣-បាលី៤-នីតិសាស្ត ៥-រដ្ឋបាលសាធារណៈ ៦-គ្រប់គងអប់រំ និង៧-គប់គងទូទៅ។

ចំពោះកាលបរិច្ឆេទចូលរៀន ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសិក្សារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ នៅក្នុងថ្នាក់រៀនផ្ទាល់។
សេចក្តីដូចបានប្រគេន-ជម្រាបជូនខាងលើ សូមសមណនិស្សិត និស្សិត បុគ្គលិក មន្ត្រីរាជការ និងសាធារណជន ទាំងអស់និមន្តនិងអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានរួសរាន់ នៅផ្នែកក្រោយឧត្តមសិក្សានៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ រៀងរាល់ម៉ោងធ្វើការ។

សូមបញ្ជាក់៖ តម្លៃសិក្សាពេញ ៤៥០ ដុល្លារ ក្នុងមួយឆ្នាំ។ ចំណែក ឯកទេស បាលី អាហារូបករណ៍ ១០០% រយៈពេល ២ ឆ្នាំ។ ចំពោះ ឯកទេស ទស្សនវិជ្ជានិងអក្សរសាស្ត្រខ្មែរ បញ្ចុះតម្លៃ ៥០% រយៈពេល ២ ឆ្នាំ។ ចំពោះ ការបង់ថ្លៃសិក្សា គឺតម្រូវឱ្យបង់ចាប់ពីថ្ងៃចុះឈ្មោះចូលរៀន ឬយ៉ាងយូរបំផុតឱ្យបានមុនថ្ងៃប្រឡងបញ្ចប់ឆមាស៕

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. យល់ព្រម អានបន្ថែម