សារព័ត៌មានពុទ្ធសាសនា

វត្តស្វាយសៀមថ្មី នៅកម្ពុជាក្រោម មានប្រវត្តិបែបណា ?

ប្រវត្តិទីអារាម

វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី នៃដែនដីកម្ពុជាក្រោម ក្នុងភូមិស្វាយសៀមថ្មី ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តព្រះត្រពាំង ត្រូវសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ផ្ដួចផ្ដើមគំនិតរៀបចំដង្ហែអង្គកឋិនចូលនាពេលឆាប់ៗខាងមុខ ។ តើវត្តនេះមានប្រវត្តិបែបណា ?

វត្តពោធិគិរីវង្សារាម ហៅស្វាយសៀមថ្មី មានអាយុ១១៩ឆ្នាំហើយ បើគិតមកដល់ឆ្នាំ២០២៤នេះ ដោយបានកសាងនៅឆ្នាំ មមី ព. ស.២៤៤៩ គ. ស. ១៩០៥ ។ វត្តនេះមានផ្ទៃដី ២២.៦០០ ម៉ែត្រការ៉េ ។វត្តស្វាយសៀមថ្មី គឺជាវត្តវ័យចំណាស់មួយក្នុងចំណោមវត្ត១៤៣នៅខេត្តត្រាវិញ។ ព្រះវិហារវត្តនេះបានរុះរើមួយលើក ហើយកសាងថ្មី និងបានធ្វើបុណ្យបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងនៅឆ្នាំ ២០០៦ ។

ចាប់តាំងពីកកើតវត្តមកដល់ពេលបច្ចុប្បន្នវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី គ្រប់គ្រងដោយព្រះចៅអធិការវត្តចំនួន១៥ជំនាន់មកហើយ ។ ព្រះគ្រូចៅអធិការទាំង១៥អង្គនោះ គឺ៖
១-ព្រះចៅអធិការ នាម អាម គ. ស. ១៩០៥-១៩០៦ ។ ២-ព្រះចៅអធិការ នាម ងិន គ. ស. ១៩០៦-១៩២០ ។ ៣-ព្រះចៅអធិការ នាម យក គ. ស. ១៩២០-១៩៤១ ។ ៤-ព្រះចៅអធិការ នាម សាញ់ គ. ស. ១៩៤១-១៩៤៧ ។ ៥-ព្រះចៅអធិការ នាម សិញ គ. ស. ១៩៤៧-១៩៥៥ ។ ៦-ព្រះចៅអធិការ នាម គិម ងិន គ. ស. ១៩៥៥-១៩៥៧ ។ ៧- ព្រះចៅអធិការ ថាច ឥន្ទ គ. ស. ១៩៥៧-១៩៦០ ។ ៨-ព្រះចៅអធិការ នាម យ៉ាង ថាញ គ. ស. ១៩៦០-១៩៦៧ ។ ៩-ព្រះចៅអធិការ នាមកៀងអុក គ. ស. ១៩៦៧-១៩៧១ ។ ១០-ព្រះចៅអធិការ នាមថាច់ធន់ គ. ស. ១៩៧១-១៩៧៦ ។

១១- ព្រះចៅអធិការ នាមថាច់សុខេន គ. ស. ១៩៧៦-១៩៨១ ។ ១២-ព្រះចៅអធិការ នាម ថាច់ សាយ គ. ស. ១៩៨១-១៩៩៧ ។ ១៣-ព្រះចៅអធិការ នាម គិម ហ៊ិប គ. ស. ១៩៩៧-២០០៥ ។ ១៤- ព្រះចៅអធិការ នាម ថាច់ ពិសិដ្ឋ គ. ស. ២០០៥-២០០៧ ។ ១៥- ព្រះចៅអធិការ នាម ថាច់ ញ៉ឹក គ. ស. ២០០៧ មកដលស្វពថ្ងៃ ។

អង្គកឋិនទានមហាសាមគ្គីដែលផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំធ្វើពិធីសូត្រមន្តនៅប្រទេសកម្ពុជានៅ ថ្ងៃទី៣ ខែវិច្ឆិកាហើយនឹងដង្ហែដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅកាន់វត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕ ចន្ទ្រ អក្ខរា

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. យល់ព្រម អានបន្ថែម